ថៃប្រមូលគ្រាប់បែកដៃតាមបន្ទាត់ព្រំដែនបានចំនួន៣០០គ្រាប់ធ្វើការកម្ទេចចោល



បរទេសថៃ ៖ គ្រាប់បែកដៃចំនួន៣០០គ្រាប់  ដែលជាប្រភេទគ្រាប់បែកផលិតនៅប្រទេស
 អាមេរិក ( ផ្លែទឹកដោះគោ ) ដែលភាគីថៃបានអះអាងថាបានមកពីការប្រមូលតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា ថៃ ក្នុងទឹកដីខេត្តស្រះកែវ  ត្រូវបាននាំយកទៅកម្ទេចចោល  ព្រោះវាគឺជាយុទ្ធភ័ណ្ឌដែលអាចសំលាប់ជីវិតមនុស្សបានយ៉ាងងាយ ។
 យោងតាមការចេញផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ  បានបញ្ជាក់ថា  នៅ ល្ងាចថ្ងៃទី ៩  ខែមីនា  ឆ្នាំ២០១៧  នៅក្នុងទឹកដីខេត្តស្រះកែវ  ប្រទេសថៃ  មានការរៀបចំកម្ទេចចោលនូវប្រភេទគ្រាប់បែកដៃ M 27 ដែលជាប្រភេទគ្រាប់បែកផ្លែទឹកដោះគោ
 ផលិតនៅប្រទេសអាមេរិកកាំង ចំនួន ៣០០ គ្រាប់ ។ លោក ស៊ុតហម សារ៉ាវ៉ាត់  បញ្ជាការតម្រួតការពារព្រំដែនលេខ១២  បានបញ្ជាក់ថា
រយៈពេលប៉ុន្មានថ្ងៃ  បើគិតមកទល់នឹងថ្ងៃទី ៩  ខែមីនា  ឆ្នាំ២០១៧  គឺលោកបានដាក់កំលាំងចុះប្រមូលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់លើខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជា  ដោយចាប់ពីបង្គោលសីមាលេខ ៤៣  ក្នុងខេត្តបន្ទាយមានជ័យ  និងជា
ព្រំប្រទល់របស់ខេត្តស្រះកែវ  ជាមួយនឹងខេត្តបន្ទាយមានជ័យ  រហូតមកទល់នឹងខ្សែ បន្ទាត់ជាប់នឹងព្រំដែនខេត្តបាត់ដំបង  ជាលទ្ធផលក្រុមតម្រួតព្រំដែនរបស់លោក  បាន ប្រមូលគ្រាប់បែកដៃ  ដែលយោធាកម្ពុជា បានដាក់ពង្រាយការពារតាមខ្សែបន្ទាត់ព្រំដែន
 កាលពីសម័យសង្គ្រាម  ដើម្បីក្តីសុខជូនប្រជាពលរដ្ឋទាំងក្នុងបករទេស  ក៏ដូចជាតាម បណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ យ៉ាងដូច្នេះដែរ ។ 
 លោកបានសង្កត់ធ្ងន់ថា  កន្លងមកនៅតាមខ្សែបន្ទាត់ព្រំដែនក៏ធ្លាប់មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះដែរ  រហូតធ្វើអោយមានប្រជាពលរដ្ឋទាំងសងខាងរងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតក៏មាន ដោយសារតែការលបឆ្លងដែនខុសច្បាប់ដើម្បីចេញ ចូល
 ទៅរកផល អនុផល ព្រៃឈើ ជាដើម ។ល។  ដោយយល់ឃើញថា បញ្ហានេះវាអាចប្រឈមមុខទៅនឹងការគម្រាមកំហែងដល់អាយុជីវិតប្រជាណលរដ្ឋផងនោះ  ទើបមានការ ដាក់កំលាំងចុះប្រមូលគ្រាប់ទាំងនេះចេញអោយអស់ពីលើខ្សែបន្ទាយ់ព្រំដែនផងដែរ ។ 
 នៅល្ងាចថ្ងៃទី៩  ខែមីនា នោះដែរ  ក៏មានការរៀបចំធ្វើការកម្ទេចចោល នូវគ្រាប់បែកដៃ ប្រភេទ M 27 ទាំង ៣០០ គ្រាប់នោះដែរ  ដែលបានប្រព្រឹត្តឡើងនៅក្នុងទឹកដីនៃខេត្តស្រះកែវ  ប្រទេសថៃ ។
 ជុំវិញការផ្សាយព័ត៌មានដែលបានលើកឡើងពាក់ព័ន្ធនឹងការទំលាក់មកលើកងទ័ពកម្ពុជា ជាអ្នកដាក់ពង្រាយគ្រាប់បែកទាំងនេះ  នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ  ក្នុងខេត្តបាត់ដំបង  និងខេត្តបន្ទាយមានជ័យ  លោក ពុំ ចាន់  ស្នងការរង នៃស្នងការដ្ឋាន នគរបាល
 ខេត្តបាត់ដំបង  ទទួលផែនការងារព្រំដែន  បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១០ ខែមីនា  ឆ្នាំ២០១៧ នេះថា  លោកសុំធ្វើការបដិសេធចំពោះការលើកឡើងបែបនេះ ព្រោះរយៈកាលកន្លងមក  ភាគីកម្ពុជា  ក៏មានធ្វើការប្រមូលនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ


 តាមខ្សែបន្ទាត់ព្រំដែនដែរ  ប៉ុន្តែគឺដោះបានតែគ្រាប់មីនតែប៉ុណ្ណោះព្រមទាំងបានធ្វើការ កម្ទេចចោលភ្លាមៗនោះដែរ  នោះទើបពិតជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមយ៉ាងពិតប្រាកដ ។ លោកស្នងការរងបានសង្កត់ធ្ងន់ថា  ចំពោះគ្រាប់បែកប្រភេទ M 27 ដែលផលិតឡើង នៅប្រទេសអាមេរិកនោះ គឺមិនមែនជាគ្រាប់បែកដៃដែលកងកំលាំងប្រដាប់អាវុធកម្ពុជា ជាអ្នកដាក់បង្កៃនោះឡើយ  ហើយក្រុមតម្រួតថៃក៏មិនមានសិទ្ធិមកដោះគ្រាប់ទាំងនេះនៅក្នុងទឹកដីកម្ពុជាបានដែរ  ដូច្នេះមានន័យថាគេដោះនៅក្នុងទឹកដីរបស់គេ  ហើយក៏   ជាគ្រាប់បែកដៃរបស់គេផងដែរ  ដែលបញ្ហានេះអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាទីបំផុត សម្រាប់ប្រជាពលរដ្ឋដែលបានធ្ចើដំណើរឆ្លងកាត់តំបន់ដែលគេបានដាក់បង្កៃគ្រាប់បែកដៃទាំងនេះ ៕
Share:

0 comments:

Post a Comment

ខ្មែរស្រួល-Khmer Srul


Blog Archive

Featured Post

ប្រពន្ធលួចស៊ី ភាគ១

ដោយ ៖  នំ ក្រូច សុភ័គ្រ និងណារី បានរៀបការអស់រយៈពេលជិត ១៥ ឆ្នាំមកហើយ។ ពួកគេមានជីវិតសិចល្អប៉ុន្តែពេលវេលាបានធ្វើឲ្យពួកគេប្រែប្រួល ការងារន...