ជនជាតិខ្មែរម្នាក់ ត្រូវថៃឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់


ប្រទេសថៃ ៖ យុវជនម្នាក់ដែលជាជនជាតិខ្មែរ  ត្រូវបានក្រុមតម្រួតការពារព្រំដែនថៃ
ចាប់ខ្លួន  ព្រមទាំងបានបញ្ជូនទៅដំណើរការតាមនិតិវិធីច្បាប់ក្នុងប្រទេសថៃ  ខណៈដែល
ជនសង្ស័យរូបនេះ  បានទិញគ្រឿងញៀនពីក្នុងទឹកដីកម្ពុជា  ដើម្បីនាំយកទៅលក់
អោយអ្នកប្រើប្រាស់នៅក្នុងទឹកដីថៃ  តែត្រូវចាប់ខ្លួនបាននៅត្រង់មាត់ទ្វារច្រកអន្តរជាតិ
តែម្តង ។

យោងតាមរបាយការរបស់ក្រុមតម្រួតថៃបានអោយដឹងថា  នៅវេលាម៉ោង ៨ និង ៣០នាទី
យប់ថ្ងៃទី ១១  ខែមីនា  ឆ្នាំ២០១៧  ត្រង់ចំណុចបានឡែម  ទល់នឹងច្រកអន្តរជាតិដូង
ស្ថិតក្នុងភូមិ៤  ឃុំទេពនិមិត្រ  ស្រុកពោងណាំរ៉ន  ខេត្តច័ន្ទបុរី  ប្រទេសថៃ  មានការ
ឃាត់ខ្លួនយុវជនម្នាក់  បន្ទាប់ពីក្រុមតម្រួតការពារព្រំដែនលេខ ៥២១  ទទួលបានព័ត៌មាន
ពីកំលាំង ក ស រួចមក ។

ជនសង្ស័យដែលថៃចាប់ខ្លួនមានឈ្មោះ ឡា ដារ៉ា  ភេទប្រុស  អាយុ២៩ឆ្នាំ  ជាជនជាតិខ្មែរ
ដោយគេបានទិញគ្រឿងញៀនប្រភេទយ៉ាម៉ាពីក្នុងទឹកដីនៃស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងមួយគ្រាប់តម្លៃ ១០០ បាត ដោយនាំឆ្លងដែនយកទៅលក់អោយកម្មករ  ឬអ្នកប្រើប្រាស់នៅក្នុងទឹកដីថៃ នៃខេត្តច័ន្ទបុរី ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ  តម្រួតថៃបានឆែកឆេររកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា
ចំនួន៣៥គ្រាប់  ដែលជនសង្ស័យខាងលើ  បានច្រកនៅក្នុងកូនថង់ផ្លាស្ទិក  ហើយលាក់
ក្នុងហោបៅ៉ខោខាងស្តាំ ។ បច្ចុប្បន្នក្រោយពីទទួលបានចំលើយសារភាពរួចមក  កំលាំង
តម្រួតការពារព្រំដែនបានរៀបចំបញ្ជូនខ្លួនជនសង្ស័យ  រួមជាមួយនឹងវត្ថុតាង  ទៅកាន់
អធិការដ្ឋាន  តម្រួតពោងណាំរ៉នហើយ  ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
Share:

0 comments:

Post a Comment

ខ្មែរស្រួល-Khmer Srul


Blog Archive

Featured Post

ប្រពន្ធលួចស៊ី ភាគ១

ដោយ ៖  នំ ក្រូច សុភ័គ្រ និងណារី បានរៀបការអស់រយៈពេលជិត ១៥ ឆ្នាំមកហើយ។ ពួកគេមានជីវិតសិចល្អប៉ុន្តែពេលវេលាបានធ្វើឲ្យពួកគេប្រែប្រួល ការងារន...