ខេត្តត្បូងឃ្មុំៈ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១៣ខែ មីនា ឆ្នាំ២០១៧ ស្ថិត នៅក្នុង ភូមិមង់ទី៧ ឃុំមង់រៀវ ស្រុក -ខេត្ត ត្បូងឃ្មុំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា
មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ហែម សុភឿន ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះអ៊ុង សុខន អាយុ៤២ឆ្នាំ មានកូនចំនួន០៣នាក់
។ ផ្ទះដែលអគ្គិភ័យឆាបឆេះនោះមាន ទំហំ ៥ម×៧ម កំពស់២ម ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីនិងបន្ទាំ ហើយមូលហេតុនៃអគ្គិភ័យនេះគឺបណ្តាលមកពី ទុសសេ ខ្សែភ្លើង។
ក្នុងខណះពេល ម្ចាស់ផ្ទះ អត់នៅទៅបេះស្វាយចន្ទី នៅ ខេត្តមណ្ឌលគីរី នៅតែកូនស្រី០១នាក់ នៅចាំផ្ទះ។
អគ្គិភ័យនេះបណ្តាលឲ្យខូចខាត ផ្ទះតៀម មួយខ្នងនិង
ឆេះម៉ូតូ ឆាលី០១គ្រឿង ខោអាវនិងសំភារះមួយចំនួន ទៀត។
0 comments:
Post a Comment