ឪពុកចុងម្នាក់សង្ស័យបង្ខំចាប់រំលោភសេពសន្ដវៈលើកូនស្រី


នគរបាលខេត្តរតនគិរីឃាត់ខ្លួនឪពុកចុងម្នាក់សង្ស័យបង្ខំចាប់រំលោភសេពសន្ដវៈលើកូនស្រីស្ថិតក្នុងវ័យជាអនីតិជនបញ្ជូនទៅតុលាការ !
  ដោយ៖ឡុង សំបូរ
  ខេត្តរតនគិរី៖បុរសសង្ស័យម្នាក់ បានរងការឃាត់ខ្លួនពីកម្លាំងនគរបាល នោះហើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសជាឪពុកចុងរូបនោះ បានបង្ខំចាប់រំលោភសេពសន្ថវៈលើកូនស្រីជាអនីតិជន នាវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃ២៦កុម្ភះម្សិលមិញ នៅចំណុចវាលស្រលៀស ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
  អធិការដ្ឋាននគបាលស្រុកកូនមុំ លោកវរៈសេនីយ៍ទោភោគ បូរិន បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃ២៦កុម្ភះម្សិលមិញ លោកបានរាយការណ៍ជូន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី ដើម្បីចុះឃាត់ខ្លួនបុរសសង្ស័យម្នាក់ ឈ្មោះ រំ វិត អាយុ៣0ឆ្នាំ ត្រូវជាឪពុកចុងកុមារីម្នាក់ ដែលមានវ័យ១១ឆ្នាំ ជាវ័យអនីតិជន មានស្រុកកំណើត នៅស្រុកចំការលើខេត្តកំពងចាម។ បច្ចុប្បន្ន បានមករស់នៅជាមួយប្រពន្ធចុង មានកូនក្នុងបន្ទុក៣នាក់ នៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
  លោកអធិការបន្តថា តាមការសារភាពរបស់បុរសជាឪពុកចុងថា នៅល្ងាចថ្ងៃម្សិលមិញនោះ គេបានបានលួងលោមនាងជាកូនចុង ទៅវាលមួយ ហៅថា វាលច្រលៀស ពេលទៅដល់រូបគេក៏បានបង្ខំចាប់នាងរំលោភសេពសន្ថវៈ ទៅលើរូបនាងរហូតបានសំរេច ប៉ុន្តែ រឿងនេះត្រូវបានបែកធ្លាយដល់ម្តាយនាង ហើយមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចចុះមកឃាត់ខ្លួនរូបគេតែម្តង។
  នៅរសៀលថ្ងៃ២៧កុម្ភះនេះ ជនសង្ស័យជាឪពុកចុងកុមារីរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូង និងអយ្យការខេត្តេរតគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕




Share:

0 comments:

Post a Comment

ខ្មែរស្រួល-Khmer Srul


Blog Archive

Featured Post

ប្រពន្ធលួចស៊ី ភាគ១

ដោយ ៖  នំ ក្រូច សុភ័គ្រ និងណារី បានរៀបការអស់រយៈពេលជិត ១៥ ឆ្នាំមកហើយ។ ពួកគេមានជីវិតសិចល្អប៉ុន្តែពេលវេលាបានធ្វើឲ្យពួកគេប្រែប្រួល ការងារន...