កំពង់ចាម៖ កន្លែងលក់ឆ្នោតមួយកន្លែងដែលគេដឹងសឹងតែគ្រប់គ្នាថាជាមេឆ្នោតធំនៅក្នុងខេត្តកំពុងចាម ដែលត្រូវបានគេហៅថាចែមុំៗ ដែលមានទីតាំងស្ថិតនៅខាងក្រោយរោងមហោស្របខេត្តកំពុងចាមក្នុងភូមិទី១០សង្កាត់កំពង់ចាមក្រុងកំពង់ចាម កំពុងតែលក់យ៉ាងមមាញឹកញាប់ដៃញាប់ជើងដោយមិនខ្លាចរអារ សមត្ថកិច្ចបណ្តឹចសោះឡើយ។ ដោយទោះជាមានការចុះចាប់ជាច្រើនដងមកហើយក្ដីក៏ហាក់ដូចជាមានការត្រូវរួវគ្នាដដែលៗដោយក្រោយពេលសមត្ថកិច្ចចុះចាប់ហើយកន្លែងលក់ឆ្នោតមួយនេះនៅតែបើកលក់ជាធម្មាតាមានអ្នកចូលចាក់ជាហូហែរដដែល។ រហូតមកទល់ពេលនេះគេមិនទាន់ឃើញមានការង្ក្រាបអោយបាក់ស្បាស់ណាមួយទេពីសំណាក់សមត្ថកិច្ច។
ប្រជាពលរដ្ឋនៅទីនោះបានអោយដឹងថាកន្លែងលេងឆ្នោតនេះគឺបើកជាយូមកហើយហើយមិនដែលមាននរណាហាននោះប៉ះទេ។ប្រធាពលរដ្ឋក៏សំណូមពរលោកអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ និង កម្លាំងសមត្ថកិច្ចជាពិសេសលោកស្នងការដែលទើបតែឡើងកាន់ដំណែងថ្មីៗលោក ឯម កុសល មេត្តាជួយចាត់ការរឿងល្បែងស៊ីសងនេះផងព្រោះថាវាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខ ភូមិឃុំមានសុវត្តិភាព បង្កជាអំពើរចោរកម្មលួចឆក់ប្លន់ថែមទៀតផងណាមួយ កន្លែងចាក់ឆ្នោតនេះស្ថិត្តនៅជិតនិងសាលារៀនផងដែរដែលជាគុំរូអាក្រកមួយសម្រាប់ប្អូនៗជាសិស្សសាលាផងដែរ។
0 comments:
Post a Comment