សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មីនៃ វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក ខេត្តកំពង់ចាម



នៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកសម្ពោធអគារសិក្សាថ្មីមួយខ្នងកម្ពស់ ៣ជាន់ មាន១៨បន្ទប់ និងអាគារទីចាត់ការមួយខ្នងមាន ៣បន្ទប់ ក្នុងវិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក ខេត្តកំពង់ចាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចផ្តល់អគារសិក្សានេះ គឺក្នុងពេលដែលសម្តេចបានបានចុះសំណេះសំ ណាលជាមួយមន្រ្តីរាជការ ក្មួយៗសិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៦ ។

ប្រវត្តិនៃការទទួលបានអគារសិក្សាថ្មីនេះ គឺបានតាមរយៈទំនាក់ទំនង Comment ផ្ញើចូលមកកាន់ Facebook សម្តេចតេជោ ព្រោះអាគារចាស់មានសភាពទ្រុឌទ្រោមគួរអោយភ័យខ្លាច។ ដែលបន្ទាប់មកសម្តេចតេជោ ក៏បានអញ្ជើញទៅពិនិត្យមើលដោយជាក់ស្តែងចំពោះអគារសិក្សាចាស់ទ្រុឌទ្រោមនេះ ហើយបានសម្រេចផ្តល់អគារថ្មីតែម្តង។ នៅកំពង់ចាមនេះ ពីមុនគឺជាទីតាំងសមរភូមិ តែពេលនេះជាទីក្រុងសន្តិភាពរីកចម្រើន។ សម្តេចតេជោ បន្តធ្វើការផ្លាស់ប្តូរជាវិជ្ជមានបន្តទៀតដើម្បីអោយកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ។ បើនិយាយអំពីការផ្លាស់ប្តូរវិញ គឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរពីប្រទេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងក្នុងដំណាក់កាលសង្រ្គាមអោយក្លាយមកជាប្រទេសមានសុខសន្តិភាព និងរីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោបានបញ្ជាក់ផងដែរអំពីការផ្លាស់ប្តូររៀបចំប្រាក់ខែគ្រូបង្រៀន និងមន្រ្តីរាជការអោយបានសមរម្យ គឺប្រាក់ខែបានឡើងមួយដំណាក់ៗហើយ។ ប្រាក់ខែគ្រូបង្រៀន និងគ្រូពេទ្យទាបបំផុតគឺជាង ៩៥ម៉ឺនរៀល ហើយបើអ្នកដែលមានប្រាក់តំបន់រួមបញ្ចូលបន្ថែមទៀតគឺនឹងទទួលបានជាង១លានរៀល។ ការគិតគូររកដំណោះស្រាយមួយថ្ងៃៗគឺមិនងាយស្រួលទេ។ បើអ្នកនិយាយសន្យាកុហក់ទើបងាយស្រួលនិយាយ។ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះគឺរាជរដ្ឋាភិបាលនឹងចំណាយថវិកាជាង ៧លានដុល្លារ ដើម្បីឧបត្ថម្ភដល់មន្រ្តីរាជការ ដែលនឹងទទួលបានចំនួន ៥ ម៉ឺនរៀលក្នុងមួយនាក់។

នៅក្នុងការធ្វើដំណើរព្រឹកមិញនេះ សម្តេចតេជោ បានពិនិត្យឃើញតារាងបាល់ទាត់ខេត្តត្រូវការជួសជុលកែលម្អជាបន្ទាន់ សម្តេចបានស្នើអោយកងវិស្វកម្មតេជោ រៀបចំធ្វើតារាងបាល់ទាត់អោយបានស្អាតល្អ និងរៀបចំដាក់បង្គោលភ្លើងបំភ្លឺសម្រាប់ទាត់បាល់ពេលយប់ដើម្បីបម្រើវិស័យកីឡាទៀតផង។ សម្តេចតេជោ ក៏បានអំពាវនាវអោយក្មួយៗសិស្សានុសិស្ស និងចៅៗចូលរួមលេងកីឡាគ្រប់ៗគ្នា។ នៅក្នុងពិធីសំណេះសំណាលព្រឹកមិញនេះ សម្តេចតេជោ បានផ្តល់អោយនិស្សិតពេទ្យ និងសាស្រ្តាចារ្យបានទៅកំសាន្តនៅក្រុងកំពង់សោមផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបប្រាប់ក្មួយៗចៅៗសិស្សានុសិស្សផងដែរថា នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺនឹងមានចែកជូនសៀវភៅប្រៀនប្រដៅច្បាប់ក្រមង៉ុយនៅទូទាំងប្រទេស។ សូមក្មួយៗអានអោយបានគ្រប់ៗគ្នា ព្រោះជាច្បាប់ទូន្មានអប់រំ។ ទន្ទឹមនឹងនេះ សម្តេចនឹងប្រមែប្រមូលអភិរក្សគម្ពីរសាស្រ្តាស្លឹករិទ្ឋ រៀបចំអោយអ្នកដែលកំពុងផលិតសាស្រ្តាស្លឹករិទ្ឋនេះចងក្រងឡើងវិញគឺថែទាំចាស់ និងផលិតថែមថ្មី ធ្វើយ៉ាងណាអោយក្មួយៗចៅៗបានស្គាល់អ្វីដែលជារបស់ខ្មែរ គឺយើងរួមដើម្បីថែទាំស្នាដៃ និងទំនៀមទម្លាប់ខ្មែរកុំអោយបាត់បង់។

មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារ និងសមិទ្ឋិផលក្នុងសាលាដល់ក្មួយៗចៅៗសិស្សានុសិស្ស។ សូមក្មួយៗ លោកគ្រូអ្នកគ្រូ អាជ្ញាធរ និងអាណាព្យាបាល ចូលរួមថែរក្សាសំណង់អគារសិក្សាអោយបានល្អដើម្បីយើងប្រើប្រាស់បានយូរអង្វែង និងជូនពរក្មួយៗចៅៗសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា និងមានអនាគតល្អគ្រប់ៗគ្នា៕















Share:

0 comments:

Post a Comment

ខ្មែរស្រួល-Khmer Srul


Blog Archive

Featured Post

ប្រពន្ធលួចស៊ី ភាគ១

ដោយ ៖  នំ ក្រូច សុភ័គ្រ និងណារី បានរៀបការអស់រយៈពេលជិត ១៥ ឆ្នាំមកហើយ។ ពួកគេមានជីវិតសិចល្អប៉ុន្តែពេលវេលាបានធ្វើឲ្យពួកគេប្រែប្រួល ការងារន...