ដល់ម្លឹងផង! Suzy សុំទោសទៅកាន់អ្នកគាំទ្រ ដែលនាងតែងខ្លួនមិនសូវស្អាត ចូលរួមក្នុងព្រឹត្តិការណ៍មួយ!

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្នុងអំឡុងព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រមួយ របស់កញ្ញា Suzy សមាជិកក្រុម Miss A ក្នុងនោះគេសង្កេតឃើញថា មុខរបស់នាងមើលទៅពិតជាប៉ោងមែនទែន ដោយអ្នកគាំទ្រសង្ស័យថា អាចមកពីការផាត់មុខរបស់នាង មានលក្ខណៈស្តើងពេក ឬយ៉ាងណានោះទេ ប៉ុន្តែសម្រស់ធម្មជាតិរបស់នាង នៅតែអាចយកឈ្នះចិត្តអ្នកគាំទ្របាន។
គួរឲ្យដឹងថា ស្រីស្រស់Suzy គឺជាតារាស្រីមួយរូបដែលមានប្រជាប្រិយខ្លាំង និងជាទីស្រលាញ់របស់អ្នកគ្រប់គ្នា នៅក្នុងឧស្សាហកម្មតន្រ្តីKpop នេះផងដែរ។ ជាពិសេសទៀតនោះ គឺរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងតែម្តង បានឆក់យកបេះដូងអ្នកគាំទ្ររាប់លាននាក់ ទូទាំងប្រទេសផងដែរ។
ដោយឡែក រូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ មើលទៅនាងនៅតែស្រស់ស្អាតដដែល បើទោះបីមើលទៅមុខរាងប៉ោងបន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែមិនថាយ៉ាងណា Suzy នាងនៅតែមិនទុកចិត្តលើសម្រស់របស់នាង ដោយនាងបានធ្វើការ សុំទោសទៅកាន់អ្នកគាំទ្រទាំងអស់របស់នាង ដែលមុខនាងប៉ោងមិនសូវស្រស់ស្អាត ក្នុងអំឡុងពេលទៅជួបអ្នកគាំទ្រទាំងអស់គ្នាផងដែរ៕
ដូចនេះបើចង់ដឹងថា មុខរបស់នាងពិតជាប៉ោងឬយ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖   




កំណត់ហេតុខ្មែរឡូត៖
ដោយឡែក កាលពីលើកមុន  រូបភាពដ៏កម្របានឃើញបំផុតរបស់ តារាស្រីរូបស្រស់សម្រស់ពីធម្មជាតិ នាង Suzy កំពុងឈរ កាច់រាងដ៏ស្រឡូនសិចស៊ី នៅក្នុងអាងហែលទឹក បានកំពុងតែធ្វើឲ្យជ្រួលច្របល់ពេញបណ្តាញសង្គម និងធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅលើបណ្តាញអ៊ីនធើណេត ឃើញហើយស្រឡាំងកាំងតែម្តង ។
យ៉ាងណាមិញ បើនិយាយពីការចាប់ផ្តើមឈានជើង ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង Suzy ត្រូវបានប្រជាជនទូទាំងប្រទេសកូរ៉េខាងត្បូង ដាក់រហស្សនាមឲ្យនាងថា “The Nation’s First Love” ដែលមានន័យថា នាងជាស្នេហាដំបូងរបស់បុរសៗដែលនៅលីវទាំងអស់ ទូទាំងប្រទេស គឺដោយសារតែសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ គ្មានការកែច្នៃរបស់នាង ហើយម៉្យាងវិញទៀត មុនពេលចូលពេលនាងចូលសិល្បៈ គឺនាងមិនដែលមានសង្សារនោះទេ។
ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ នូវរូបថតដ៏កម្រប៉ុន្មានសន្លឹករបស់នាង ដែលកំពុងតែល្បីនៅលើ អ៊ិនធើណេតវិញម្តង ដោយរូបថតទាំងនេះ យើងឃើញថា នាងបានថតនៅក្នុងអាងហែលទឹក ដែលរាល់គ្រប់កាយវិការ មើលទៅពិតជាល្អឥតខ្ចោះ ស្រស់ស្អាតសឹងមិនគួរឲ្យជឿតែម្តង៕
ដូចនេះកុំឲ្យខាតពេលយូរទស្សនារូបភាពទាំងអស់គ្នា៖  








Share:

0 comments:

Post a Comment

ខ្មែរស្រួល-Khmer Srul


Blog Archive

Featured Post

ប្រពន្ធលួចស៊ី ភាគ១

ដោយ ៖  នំ ក្រូច សុភ័គ្រ និងណារី បានរៀបការអស់រយៈពេលជិត ១៥ ឆ្នាំមកហើយ។ ពួកគេមានជីវិតសិចល្អប៉ុន្តែពេលវេលាបានធ្វើឲ្យពួកគេប្រែប្រួល ការងារន...